អ្នកនឹងទទួល​បាន​បទពិសោធន៍​ការ​ថែទាំបែប ​វេជ្ជសាស្រ្ដ​ប្រកបដោយគុណភាព​លំដាប់​អន្តរជាតិ​នៅ​កណ្តាល​ក្រុង​សៀមរាប

  • គ្លីនិកព្យាបាលជំងឺទូរទៅ អន្តរជាតិដំបូងគេនៅខេត្តសៀមរាប
  • ជំនាញក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺទូរទៅ យ៉ាងល្អប្រសើរ​ ក៏ដូចជារោគសញ្ញាមិនជាក់លាក់ ណាមួយ
  • ជំនាញបន្ថែមលើការព្យាបាលជំងឺ​នៅតំបន់ ត្រូពិច (គ្រុនឈាម គ្រុនចាញ់ ការបង្កររោគដោយ ពពួក ប៉ារ៉ាស៊ីតឆ្លង)
  • វេជ្ជបណ្ឌិតមកពី អ៊ឺរ៉ុបបានបណ្តុះបណ្តាលនៅប្រទេសស្វីស និងហូឡង់ ព្រមទាំង វេជ្ជបណ្ឌិតក្នុងស្រុកជាមួយនឹងការបណ្តុះបណ្តាលគុណភាពខ្ពស់និយាយភាសាអង់គ្លេស បានយ៉ាងល្អ
  • នាំយកស្តង់ដារថែទាំសុខភាពពីអឺរ៉ុបសម្រាប់ប្រជាជនកម្ពុជា និងអ្នកជំងឺអន្តរជាតិ
  • ទីតាំងស្ថិតនៅចំកណ្តាលក្រុងសៀមរាប
  • គ្រូពេទ្យជំនាញនិយាយ ភាសាអង់គ្លេស ខ្មែរ និង បារាំង
  • ការពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិត ដោយកាណាត់ជួបជាមុនឬដើរចូល
  • ការពិគ្រោះព្យាបាលនៅ គ្លីនិក / ការពិគ្រោះព្យាបាលនៅ តាម បណ្ដាញសង្គម Whatsapp or Telegram / ការ ពិគ្រោះ ព្យាបាល ជំងឺ ​តាម សណ្ឋាគា ឬតាមផ្ទះ

តើគ្លីនិករបស់យើងខុសគ្នាពីគ្លីនិកផ្សេងយ៉ាងដូចម្ដេច ?

  • វេជ្ជបណ្ឌិតអឺរ៉ុបរបស់យើងមិនត្រឹមតែផ្តល់ការថែទាំដែលមានគុណភាពខ្ពស់ ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងយល់ពីភាពមិនប្រក្រតី នៃ វប្បធម៌ និង ពេលខ្លះការរំពឹងទុកផ្សេងៗគ្នារបស់អ្នកជំងឺបរទេសផងដែរ ។
  • យើងប្រាស្រ័យទាក់ទងយ៉ាងច្បាស់លាស់ជាមួយអ្នកជំងឺរបស់យើងនិងពាក់ព័ន្ធពួកគាត់ ក្នុងការសម្រេចចិត្ដអំពីការព្យាបាលរបស់ពួកគាត់
  • Singjaya – Sing អនុវត្តស្ដង់ដាមកពីប្រទេសសិង្ហបុរី, ការអនុវត្ត និងពិធីសាររបស់ យើង ត្រូវបានបង្កើតឡើងពីបទដ្ឋានខ្ពស់បំផុតដោយផ្អែកលើបទពិសោធន៍ ដែលសហស្ថាបនិករបស់យើងទទួលបាន ការអនុវត្តជាងដប់ឆ្នាំនៅក្នុងប្រព័ន្ធថែទាំសុខភាពនៅប្រទេសសិង្ហបុរី។

សេវាកម្មគ្លីនិករបស់យើង

ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺស្រួចស្រាវ និងរ៉ាំរ៉ៃ

យើងធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺស្រួចស្រាវ និងរ៉ាំរ៉ៃ។ សម្រាប់ស្ថានការណ៍ដែលតម្រូវអោយមាន ឯកទេសខ្ពស់ ឬដែលត្រូវកាស្រាវជ្រាវ កាន់តែស្មុគ្រស្មាញ យើងមានបណ្តាញអ្នកឯកទេស និងមជ្ឈមណ្ឌលរោគវិនិច្ឆ័យដ៏ធំនៅក្នុងរាជធានីភ្នំពេញ និងក្រៅប្រទេស។

អានបន្ថែម

ការបន្តការព្យាបាលនៃជំងឺរ៉ាំរ៉ៃ ចាប់ផ្តើមនៅកន្លែងផ្សេងទៀត

វេជ្ជបណ្ឌិតរបស់ពួកយើង បានទទួលការបណ្តុះបណ្តាលជាអន្តរជាតិ។ ពួកកាត់បាន គោរពតាមគោលការណ៍ជាអន្តរជាតិ ក៏ដូចជាកាប្រើប្រាស់ ថ្នាំ និងការព្យាបាលផ្សេងទៀតដែលអ្នកប្រហែលជាបានទទួលនៅក្នុងប្រទេសកំណើតរបស់អ្នក។

អានបន្ថែម
Vaccinations

អំពី វ៉ាក់សាំង

វេជ្ជបណ្ឌិតរបស់យើងគឺជាអ្នកជំនាញខាងវ៉ាក់សាំង និងអាចជួយអ្នក​ ក្នុងការ ធ្វើបច្ចុប្បន្នភាពការចាក់វ៉ាក់សាំងរបស់អ្នក មិនថាអ្នកកំពុងធ្វើដំណើរ ឬរស់នៅក្នុងប្រទេសកម្ពុជា។ យើងអាចផ្តល់វ៉ាក់សាំង-ថ្នាំបង្ការប្រឆាំងនឹងជំងឺឆ្កែឆ្កួត រោគខាន់ស្លាក់ តេតាណូស ក្អកមាន់ ជំងឺគ្រុនស្វិតដៃស្វិតជើង កញ្ជ្រឹល ស្រឡទែន ស្អូច ជំងឺអុតស្វាយ ជំងឺរើម ជំងឺរលាកថ្លើមប្រភេទ បេ គ្រុនផ្តាសាយ រលាកសួត រលាកស្រោមខួរក្បាល មហារីកមាត់ស្បូន ប្រាំបួនវ៉ាឡង់ (Gardasil-9) ជំងឺរលាកថ្លើមប្រភេទ A និងជំងឺគ្រុនពោះវៀន រលាកស្រោមខួរជេអ៊ី ។

អានបន្ថែម

ការវាយតម្លៃសម្រាប់រោគសញ្ញាមិនជាក់លាក់

វេជ្ជបណ្ឌិតរបស់យើងមានឯកទេសក្នុងការធ្វើរោគវិនិច្ឆ័យជំងឺដែលអាចបង្ហាញដោយរោគសញ្ញាមិនជាក់លាក់ ឬមិនច្បាស់លាស់។ តាមរយៈប្រវត្តិជំងឺដោយប្រុងប្រយ័ត្ន ការពិនិត្យគ្លីនិក និងការស្រាវជ្រាវ តាមគោលដៅ យើងអាចធ្វើរោគវិនិច្ឆ័យ និងព្យាបាលរោគដែលអាចមានរោគសញ្ញាដូចជា ស្រកទម្ងន់ អស់កម្លាំង ក្តៅខ្លួន កូនកណ្តុរ និងជំងឺជាច្រើនទៀត។ សូមចុចទីនេះសម្រាប់តារាងរោគសញ្ញា និងជំងឺដែលយើងជំនាញ។

អានបន្ថែម

ការពិនិត្យសុខភាព និង ពិគ្រោះ ពីកាបង្ការ​ ជំងឺ

យើងមានកញ្ចប់ជាច្រើនសម្រាប់ការពិនិត្យសុខភាពតាមគោលដៅ អាស្រ័យលើអាយុ របៀបរស់នៅ និងប្រវត្តិគ្រួសាររបស់អ្នក។ កញ្ចប់ទាំងនេះរួមបញ្ចូលការប្រឹក្សាជាមួយដំបូន្មានអំពីរបៀបទទួលយក ឬរក្សារបៀបរស់នៅដែលមានសុខភាពល្អ និងរបៀប បង្កាជំងឺ ក្នុងករណីមានលទ្ធផលមិនប្រក្រតីដែលបានរកឃើញក្នុងអំឡុងពេលពិនិត្យសុខភាព ។

អានបន្ថែម

សេវាកម្ម ពិនិត្យ​រកជំងឺ

យើងផ្តល់ជូននូវការពិនិត្យតាមគោលដៅជាច្រើនដូចជា មហារីក (ក្រពេញប្រូស្តាត សុដន់ មាត់ស្បូន ពោះវៀនធំ ស្បែក) ក៏ដូចជាការឆ្លងមេរោគ (ការឆ្លងតាមផ្លូវភេទ រួមទាំងមេរោគអេដស៍ ជំងឺរបេង ការឆ្លងមេរោគប៉ារ៉ាស៊ីត) និងផ្សេងៗទៀត។

អានបន្ថែម

ពិគ្រោះពីការ ត្រៀមរៀបចាំថ្នាំ សម្រាប់ ធ្វើដំណើរ​កំសាន្ដ

យើង​អាច​ណែនាំ​អ្នក​អំពី​វិធានការ​បង្ការ និង​ការ​ចាក់​វ៉ាក់សាំង​ដើម្បី​ធ្វើ​ដំណើរ​របស់​អ្នក មិន​ថា​នៅ​កម្ពុជា អាស៊ីអាគ្នេយ៍ អាហ្រ្វិក ឬ​កន្លែង​ផ្សេង​ទេ។ អនុសាសន៍របស់យើងគឺស្របតាម CDC របស់អាមេរិក (មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ)។ អាស្រ័យលើគោលដៅរបស់អ្នក យើងក៏អាចផ្តល់ឱ្យអ្នកនូវសំភារះ ផ្សេងៗ សំរាប់ធ្វើដំណើរ រួមទាំងថ្នាំបាញ់មូសដែលមានគុណភាពខ្ពស់ ការការពារជំងឺគ្រុនចាញ់ និងថ្នាំដែលមានប្រយោជន៍ផ្សេងទៀត។

អានបន្ថែម
ECG

ការពិនិត្យបេះដូង ដោយ ការវ៉ាស់ រលកចរន្តអគ្គីសនីបេះដូង

ឥឡូវនេះ យើងអាចផ្តល់សេវ៉ា ការពិនិត្យបេះដូង ដោយ ការវ៉ាស់ រលកចរន្តអគ្គីសនីបេះដូង នៅគ្លីនិករបស់យើង។ការពិនិត្យបេះដូង ដោយ ការវ៉ាស់ រលកចរន្តអគ្គីសនីបេះដូង គឺជាដានអគ្គិសនីដែលឆ្លុះបញ្ចាំងពីសកម្មភាពបេះដូងរបស់អ្នក និងជាឧបករណ៍សំខាន់សម្រាប់ស្រាវជ្រាវស្ថានភាពវេជ្ជសាស្ត្រមួយចំនួន។

អានបន្ថែម
Ultrasonography

ការពិនិត្យអេកូសាស្រ្ត

មជ្ឈមណ្ឌលវេជ្ជសាស្ត្រ ស៊ីនចាយយ៉ា​ មាន ផ្តល់សេវាកម្មថតរូបភាព​អេកូសាស្រ្ត។ វេជ្ជបណ្ឌិតរបស់យើងបានទទួលការបណ្តុះបណ្តាលនៅប្រទេសកូរ៉េខាងត្បូង ហើយបានធ្វើការក្នុងវិស័យ ថតរូបភាព​អេកូសាស្រ្ត ធ្វើរោគវិនិច្ឆ័យអស់រយៈពេល 10 ឆ្នាំមកហើយ។ យើងអាចផ្តល់ការ​ ថតរូបភាព​អេកូសាស្រ្ត​​ តំបន់ពោះ សុដន់ ក្រពេញទីរ៉ូអ៊ីត អវយវៈ និងពិនិត្យទៅលើ ស្ត្រី អំឡុងពេលមានផ្ទៃពោះផងដែរ។

អានបន្ថែម
Physiotherapy

ការព្យាបាលដោយចលនា

ក្រុមវេជ្ជបណ្ឌិត​ របស់យើងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយ គ្រូពេទ្យ ព្យាបាលកាយសម្បទា​ មកអឺរ៉ុបដែលមានបទពិសោធន៍ ដើម្បីជួយអ្នកឱ្យជាសះស្បើយពីលក្ខខណ្ឌវេជ្ជសាស្ត្រជាច្រើន ចាប់ពីផ្នែកឆ្អឹង រហូតដល់ផ្នែកសរសៃប្រសាទ។ យើងជឿជាក់ ថាការព្យាបាលរួមគ្នា គឺមានសារៈសំខាន់ក្នុងការគ្រប់គ្រងការឈឺចាប់រ៉ាំរ៉ៃ។

អានបន្ថែម
Psychiatry

វិកលវិទ្យា (ផ្លូវចិត្ត)

ការទទួលបានសេវ៉ាព្យាបាល សុខភាពផ្លូវចិត្តនៅមានកម្រិតនៅឡើយនៅក្នុងប្រទេសកម្ពុជា។ ដើម្បីកែលម្អលទ្ធភាពនៃការថែទាំសុខភាពផ្លូវចិត្តទាំងមូល មជ្ឈមណ្ឌលវេជ្ជសាស្ត្រ ស៊ីនចាយយ៉ា ធ្វើការជាមួយវេជ្ជបណ្ឌិត វិកលវិទ្យា (ផ្លូវចិត្ត)កម្ពុជាដែលមានសមត្ថភាពខ្ពស់ ដែលបានទទួលការបណ្តុះបណ្តាលនៅប្រទេសបារាំង និងហូឡង់ ដែលអាចនិយាយភាសាអង់គ្លេស និងបារាំងបានយ៉ាងស្ទាត់ជំនាញ។

អានបន្ថែម
Dermatology

រោគសើស្បែក

ដើម្បីដោះស្រាយបញ្ហាកង្វះគ្រូពេទ្យជំនាញសើស្បែកនៅខេត្តសៀមរាប មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Singjaya ធ្វើការក្នុងភាពជាដៃគូជាមួយអ្នកឯកទេសជនជាតិស្វីស។ គ្រូពេទ្យជំនាញខាងសើស្បែករបស់យើងអាចផ្តល់ដំបូន្មានផ្នែកសើស្បែកតាមអ៊ីនធឺណិតបន្ទាប់ពីការវាយតម្លៃដោយវេជ្ជបណ្ឌិតរបស់យើង សម្រាប់ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងការគ្រប់គ្រងស្ថានភាពស្បែករបស់អ្នក។

អានបន្ថែម