ការពិនិត្យសុខភាពតាមជម្រើស (ត្រូវបានណែនាំដោយវេជ្ជសាស្ត្រ)

ក្រៅពីកញ្ចប់ស្តង់ដារ កញ្ចប់ពិនិត្យសុខភាពតាមជម្រើស របស់យើងផ្ដល់ជូនលោកអ្នកនូវភាពបត់បែនដើម្បីស្វែងយល់ពីទិដ្ឋភាពជាក់លាក់នៃសុខភាពរបស់អ្នក។ សូមពិគ្រោះជាមួយក្រុមការងាររបស់យើង ដើម្បីស្វែងយល់ថាការពិនិត្យពិសេសណាខ្លះអាចផ្ដល់ឱ្យអ្នកនូវទិន្នន័យសុខភាពដែលពាក់ព័ន្ធ និងមានតម្លៃបំផុត។

ស្ត្រី

គ្រប់អាយុ

  • ការត្រួតពិនិត្យមើលជំងឺមហារីកបំពង់មាត់មើលមាត់ដើមស្បូន៖
    • អាយុ <៣០ ឆ្នាំ៖ ត្រួតពិនិត្យដោយសែលវិទ្យា (រៀងរាល់ ៣ ឆ្នាំម្តង)
      អាយុ >៣០ ឆ្នាំ៖ ត្រួតពិនិត្យដោយការស្វែងរកវីរុស HPV (រៀងរាល់ ៥ ឆ្នាំម្តង)

ចាប់ពីអាយុ ៥០ ឆ្នាំឡើង

  • ការពិនិត្យរកមហារីកសុដន់ ដោយការថតម៉ាម៉ូក្រាម ឬ អ៊ុលត្រាសោន (រៀងរាល់ ២ ឆ្នាំម្ដង)
  • ការពិនិត្យរកមហារីកពោះវៀនធំ ដោយការឆ្លុះពោះវៀនធំ (រៀងរាល់ ១០ ឆ្នាំម្ដង) ឬ ដោយការធ្វើតេស្តឈាមក្នុងលាមក (រៀងរាល់ ២ ឆ្នាំម្ដង) 
  • ការពិនិត្យរកជំងឺពុកឆ្អឹង ដោយពិន្ទុ FRAX និង ការវាស់កម្រិតកាល់ស្យូម ផូស្វាត វីតាមីន D (១ ដង)

ប្រសិនបើធ្លាប់ជក់បារី (បារីលើសពី ១៥ កញ្ចប់ក្នុងមួយឆ្នាំ, ឈប់ជក់មិនទាន់បាន ១០ ឆ្នាំ)

  • ការពិនិត្យរកមហារីកសួត ដោយការថតស្កេនទ្រូងកម្រិតទាប (CT scan) ដើម្បីពិភាក្សា (១ ដង)

បុរស

ចាប់ពីអាយុ ៥០ ឆ្នាំឡើងទៅ

  • ការពិនិត្យរកមហារីកក្រពេញប្រូស្តាត ដោយការធ្វើតេស្ត PSA (រៀងរាល់ ២ ឆ្នាំម្ដង) ដើម្បីពិភាក្សា
  • ការពិនិត្យរកមហារីកពោះវៀនធំ ដោយការឆ្លុះពោះវៀនធំ (រៀងរាល់ ១០ ឆ្នាំម្ដង) ឬ ដោយការធ្វើតេស្តឈាមក្នុងលាមក (រៀងរាល់ ២ ឆ្នាំម្ដង)

ប្រសិនបើធ្លាប់ជក់បារី (បារីលើសពី ១៥ កញ្ចប់ក្នុងមួយឆ្នាំ, ឈប់ជក់មិនទាន់បាន ១០ ឆ្នាំ)

  • ការពិនិត្យរកមហារីកសួត ដោយការថតស្កេនទ្រូងកម្រិតទាប (CT scan) ដើម្បីពិភាក្សា (១ ដង)

ចាប់ពីអាយុ ៦៥ ឆ្នាំឡើងទៅ, ប្រសិនបើធ្លាប់ជក់បារី ឬ កំពុងជក់បារី

  • ការពិនិត្យរកសរសៃឈាមអាក់ទែអ័រតាពោះប៉ោង ដោយការអ៊ុលត្រាសោន (១ ដង)