សេវាកម្មគ្លីនិករបស់យើង
យើងមានឯកទេសខាងជំនាញ ទូរទៅ មនុស្សពេញវ័យ និងទទួលយកអ្នកជំងឺចាប់ពីអាយុ 16 ឆ្នាំឡើងទៅ ។

ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺស្រួចស្រាវ និងរ៉ាំរ៉ៃ
យើងធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺស្រួចស្រាវ និងរ៉ាំរ៉ៃ។ សម្រាប់ស្ថានការណ៍ដែលតម្រូវអោយមាន ឯកទេសខ្ពស់ ឬដែលត្រូវកាស្រាវជ្រាវ កាន់តែស្មុគ្រស្មាញ យើងមានបណ្តាញអ្នកឯកទេស និងមជ្ឈមណ្ឌលរោគវិនិច្ឆ័យដ៏ធំនៅក្នុងរាជធានីភ្នំពេញ និងក្រៅប្រទេស។

ការបន្តការព្យាបាលនៃជំងឺរ៉ាំរ៉ៃ ចាប់ផ្តើមនៅកន្លែងផ្សេងទៀត
វេជ្ជបណ្ឌិតរបស់ពួកយើង បានទទួលការបណ្តុះបណ្តាលជាអន្តរជាតិ។ ពួកកាត់បាន គោរពតាមគោលការណ៍ជាអន្តរជាតិ ក៏ដូចជាកាប្រើប្រាស់ ថ្នាំ និងការព្យាបាលផ្សេងទៀតដែលអ្នកប្រហែលជាបានទទួលនៅក្នុងប្រទេសកំណើតរបស់អ្នក។

ការវាយតម្លៃសម្រាប់រោគសញ្ញាមិនជាក់លាក់
វេជ្ជបណ្ឌិតរបស់យើងមានឯកទេសក្នុងការធ្វើរោគវិនិច្ឆ័យជំងឺដែលអាចបង្ហាញដោយរោគសញ្ញាមិនជាក់លាក់ ឬមិនច្បាស់លាស់។ តាមរយៈប្រវត្តិជំងឺដោយប្រុងប្រយ័ត្ន ការពិនិត្យគ្លីនិក និងការស្រាវជ្រាវ តាមគោលដៅ យើងអាចធ្វើរោគវិនិច្ឆ័យ និងព្យាបាលរោគដែលអាចមានរោគសញ្ញាដូចជា ស្រកទម្ងន់ អស់កម្លាំង ក្តៅខ្លួន កូនកណ្តុរ និងជំងឺជាច្រើនទៀត។ សូមចុចទីនេះសម្រាប់តារាងរោគសញ្ញា និងជំងឺដែលយើងជំនាញ។

ការពិនិត្យសុខភាព និង ពិគ្រោះ ពីកាបង្ការ ជំងឺ
យើងមានកញ្ចប់ជាច្រើនសម្រាប់ការពិនិត្យសុខភាពតាមគោលដៅ អាស្រ័យលើអាយុ របៀបរស់នៅ និងប្រវត្តិគ្រួសាររបស់អ្នក។ កញ្ចប់ទាំងនេះរួមបញ្ចូលការប្រឹក្សាជាមួយដំបូន្មានអំពីរបៀបទទួលយក ឬរក្សារបៀបរស់នៅដែលមានសុខភាពល្អ និងរបៀប បង្កាជំងឺ ក្នុងករណីមានលទ្ធផលមិនប្រក្រតីដែលបានរកឃើញក្នុងអំឡុងពេលពិនិត្យសុខភាព ។

សេវាកម្ម ពិនិត្យរកជំងឺ
យើងផ្តល់ជូននូវការពិនិត្យតាមគោលដៅជាច្រើនដូចជា មហារីក (ក្រពេញប្រូស្តាត សុដន់ មាត់ស្បូន ពោះវៀនធំ ស្បែក) ក៏ដូចជាការឆ្លងមេរោគ (ការឆ្លងតាមផ្លូវភេទ រួមទាំងមេរោគអេដស៍ ជំងឺរបេង ការឆ្លងមេរោគប៉ារ៉ាស៊ីត) និងផ្សេងៗទៀត។

ពិគ្រោះពីការ ត្រៀមរៀបចាំថ្នាំ សម្រាប់ ធ្វើដំណើរកំសាន្ដ
យើងអាចណែនាំអ្នកអំពីវិធានការបង្ការ និងការចាក់វ៉ាក់សាំងដើម្បីធ្វើដំណើររបស់អ្នក មិនថានៅកម្ពុជា អាស៊ីអាគ្នេយ៍ អាហ្រ្វិក ឬកន្លែងផ្សេងទេ។ អនុសាសន៍របស់យើងគឺស្របតាម CDC របស់អាមេរិក (មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ)។ អាស្រ័យលើគោលដៅរបស់អ្នក យើងក៏អាចផ្តល់ឱ្យអ្នកនូវសំភារះ ផ្សេងៗ សំរាប់ធ្វើដំណើរ រួមទាំងថ្នាំបាញ់មូសដែលមានគុណភាពខ្ពស់ ការការពារជំងឺគ្រុនចាញ់ និងថ្នាំដែលមានប្រយោជន៍ផ្សេងទៀត។

អំពី វ៉ាក់សាំង
វេជ្ជបណ្ឌិតរបស់យើងគឺជាអ្នកជំនាញខាងវ៉ាក់សាំង និងអាចជួយអ្នក ក្នុងការ ធ្វើបច្ចុប្បន្នភាពការចាក់វ៉ាក់សាំងរបស់អ្នក មិនថាអ្នកកំពុងធ្វើដំណើរ ឬរស់នៅក្នុងប្រទេសកម្ពុជា។ យើងអាចផ្តល់វ៉ាក់សាំង-ថ្នាំបង្ការប្រឆាំងនឹងជំងឺឆ្កែឆ្កួត រោគខាន់ស្លាក់ តេតាណូស ក្អកមាន់ កញ្ជ្រឹល ស្រឡទែន ស្អូច ជំងឺអុតស្វាយ ជំងឺរើម ជំងឺរលាកថ្លើមប្រភេទ បេ គ្រុនផ្តាសាយ រលាកសួត រលាកស្រោមខួរក្បាល មហារីកមាត់ស្បូន ប្រាំបួនវ៉ាឡង់ (Gardasil-9) ជំងឺរលាកថ្លើមប្រភេទ A និងជំងឺគ្រុនពោះវៀន រលាកស្រោមខួរជេអ៊ី ។

ការពិនិត្យបេះដូង ដោយ ការវ៉ាស់ រលកចរន្តអគ្គីសនីបេះដូង
ឥឡូវនេះ យើងអាចផ្តល់សេវ៉ា ការពិនិត្យបេះដូង ដោយ ការវ៉ាស់ រលកចរន្តអគ្គីសនីបេះដូង នៅគ្លីនិករបស់យើង។ការពិនិត្យបេះដូង ដោយ ការវ៉ាស់ រលកចរន្តអគ្គីសនីបេះដូង គឺជាដានអគ្គិសនីដែលឆ្លុះបញ្ចាំងពីសកម្មភាពបេះដូងរបស់អ្នក និងជាឧបករណ៍សំខាន់សម្រាប់ស្រាវជ្រាវស្ថានភាពវេជ្ជសាស្ត្រមួយចំនួន។

ការពិនិត្យអេកូសាស្រ្ត
មជ្ឈមណ្ឌលវេជ្ជសាស្ត្រ ស៊ីនចាយយ៉ា មាន ផ្តល់សេវាកម្មថតរូបភាពអេកូសាស្រ្ត។ វេជ្ជបណ្ឌិតរបស់យើងបានទទួលការបណ្តុះបណ្តាលនៅប្រទេសកូរ៉េខាងត្បូង ហើយបានធ្វើការក្នុងវិស័យ ថតរូបភាពអេកូសាស្រ្ត ធ្វើរោគវិនិច្ឆ័យអស់រយៈពេល 10 ឆ្នាំមកហើយ។ យើងអាចផ្តល់ការ ថតរូបភាពអេកូសាស្រ្ត តំបន់ពោះ សុដន់ ក្រពេញទីរ៉ូអ៊ីត អវយវៈ និងពិនិត្យទៅលើ ស្ត្រី អំឡុងពេលមានផ្ទៃពោះផងដែរ។

ការព្យាបាលដោយចលនា
ក្រុមវេជ្ជបណ្ឌិត របស់យើងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយ គ្រូពេទ្យ ព្យាបាលកាយសម្បទា មកអឺរ៉ុបដែលមានបទពិសោធន៍ ដើម្បីជួយអ្នកឱ្យជាសះស្បើយពីលក្ខខណ្ឌវេជ្ជសាស្ត្រជាច្រើន ចាប់ពីផ្នែកឆ្អឹង រហូតដល់ផ្នែកសរសៃប្រសាទ។ យើងជឿជាក់ ថាការព្យាបាលរួមគ្នា គឺមានសារៈសំខាន់ក្នុងការគ្រប់គ្រងការឈឺចាប់រ៉ាំរ៉ៃ។

វិកលវិទ្យា (ផ្លូវចិត្ត)
ការទទួលបានសេវ៉ាព្យាបាល សុខភាពផ្លូវចិត្តនៅមានកម្រិតនៅឡើយនៅក្នុងប្រទេសកម្ពុជា។ ដើម្បីកែលម្អលទ្ធភាពនៃការថែទាំសុខភាពផ្លូវចិត្តទាំងមូល មជ្ឈមណ្ឌលវេជ្ជសាស្ត្រ ស៊ីនចាយយ៉ា ធ្វើការជាមួយវេជ្ជបណ្ឌិត វិកលវិទ្យា (ផ្លូវចិត្ត)កម្ពុជាដែលមានសមត្ថភាពខ្ពស់ ដែលបានទទួលការបណ្តុះបណ្តាលនៅប្រទេសបារាំង និងហូឡង់ ដែលអាចនិយាយភាសាអង់គ្លេស និងបារាំងបានយ៉ាងស្ទាត់ជំនាញ។